សម្ពាធកើនឡើងលើលោក Carlo Ancelotti បន្ទាប់ពីបរាជ័យក្នុងពាន Supercopa ខណៈកីឡាករជម្រើស ១១នាក់ក្លឹប Real Madrid ត្រូវបានដោះដូរដោយបុរសសញ្ជាតិអ៊ីតាលី។
នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាប្រធានក្លឹប Florentino Perez និងបុគ្គលិកផ្សេងទៀតមិនសប្បាយចិត្តនឹងការជ្រើសរើសក្រុម និងយុទ្ធសាស្ត្ររបស់គ្រូបង្វឹកអ៊ីតាលី។
ការគាំទ្រឥតឈប់ឈររបស់គាត់ចំពោះ Aurelien Tchouameni ទោះបីជាទម្រង់លេងមិនសូវល្អរបស់កីឡាករសញ្ជាតិបារាំងក៏ដោយ ប៉ុន្តែបានធ្វើឱ្យមានការរំខានដល់ប្រធានក្លឹប។
ពួកគេក៏មិនសប្បាយចិត្តនឹងការសម្រេចចិត្តរបស់ Ancelotti ដែលមិនប្រើប្រាស់យុវជន Raul Asencio របស់សាលាបាល់ទាត់ខ្លួនអោយបានញឹកញាប់៕