យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona បានទទួលសំណើរបស់ក្លឹប Juventus សម្រាប់ការផ្ទេរកីឡាករ Ronald Araujo ហើយ ប៉ុន្តែពួកគេបានបដិសេធ ដោយបានចាត់ទុកខ្សែការពារសញ្ជាតិអ៊ុយរ៉ាហ្គាយជាសមាជិកសំខាន់នៃក្រុម។
ប្រភពដដែលបានបន្ថែមទៀតថាផ្លូវតែមួយគត់ដែលក្លឹប Barcelona អនុញ្ញាតអោយកីឡាករ Araujo ចាកចេញក្នុងរដូវរងារ គឺនៅពេលពួកគេទទួលបានសំណើរមានតម្លៃ ៧០លានអឺរ៉ូ៕