យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករ Omar Marmoush ពីក្លឹប Eintracht Frankfurt ក្នុងខែមករា។
ក្លឹបយក្សនៅ Premier League បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ ហើយនៅតែសង្ឃឹមថាពួកគេនឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Bundesliga ក្នុងពេលឆាប់ៗនេះ។
លោក Pep Guardiola ចាត់ទុក Marmoush ជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់ Julian Alvarez ៕