ភ្នាក់ងាររបស់ Federico Chiesa បានបង្ហាញផែនការផ្ទេរខែមករាសម្រាប់អតិថិជនរបស់គាត់ ដោយកីឡាករអ៊ីតាលីបានបង្ហាញខ្លួនលើទីលានតែ ១២៣នាទីនៅ Liverpool។
ថ្លែងទៅកាន់សារព័ត៌មានអេហ្ស៊ីប 365scores ភ្នាក់ងាររបស់ Chiesa លោក Fali Ramadani បាននិយាយថា៖ «ក្លឹប Napoli មិនបានចរចារកិច្ចសន្យាជាមួយកីឡាករ Chiesa ក្នុងការផ្ទេរគាត់ពី Liverpool នារដូវរងានោះទេ ហើយក្លឹបក៏មិនមានបំណងចង់ផ្តាច់កុងត្រាជាមួយកីឡាកររូបនោះទេ ។ កីឡាករកំពុងបន្តជាមួយ Liverpool ហើយកំពុងស្វែងរក ឱកាសក្នុងការចូលរួមក្នុងរយៈពេលខាងមុខ នេះជាអ្វីដែលខ្ញុំអាចបញ្ជាក់បាននៅពេលនេះ»៕