ក្លឹប Aston Villa ដាក់សំណើរលើកទី២ទៅកាន់ Dortmund

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Borussia Dortmund បានច្រានចោលនៅសំណើរដំបូងពីក្លឹប Aston Villa សម្រាប់ការផ្ទេរកីលាករ Donyell Malen ដែលមានតម្លៃ ១៦លានអឺរ៉ូ​ បូកនឹងតម្លៃបន្ថែម។

នៅពេលនេះក្លឹប Dortmund បានទទួលនៅសំណើរលើកទី២ ហើយវាមានតម្លៃប្រមាណ ១៨លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។ ខាង Dortmund ចង់បានច្រើនជាង ២០លានអឺរ៉ូ ប៉ុន្តែខាងក្លឹបបានត្រៀមរួចរាល់ក្នុងការលក់កីឡាករវ័យ ២៥ឆ្នាំ ដែលគាត់ចកចាកចេញពីក្លឹបនៅអាឡឺម៉ង់ដូចគ្នា៕