កីឡាករ Quenda បានបំបែកកំណត់ត្រារបស់ Ronaldo

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាខ្សែបម្រើស្លាបរបស់ Sporting CP កីឡាករ Geovany Quenda បានទទួលការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប។

ក្លឹប Paris Saint-Germain, Manchester City, Liverpool, និង Manchester United ត្រូវបានរាយការណ៍ថាកំពុងតាមដានកីឡាករវ័យ ១៧ឆ្នាំរូបនេះ។ ក្លឹបទាំងនេះត្រូវបានគេនិយាយថាកំពុងពិចារណាលើការផ្ទេរក្នុងខែមករានេះសម្រាប់កីឡាករ Quenda ដែលបាននិងកំពុងធ្វើឱ្យក្លាយជាប្រធានបទក្តៅសម្រាប់គាត់។

កីឡាករ Quenda បានបង្ហាញសក្តានុពលរបស់គាត់ក្នុងអំឡុងពេលជ័យជម្នះ ១-០ របស់ក្រុម Sporting CP លើក្រុម Benfica ក្នុងការប្រកួត Lisbon Derby ដោយក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រដែលមានវត្តមាននៅក្នុងការប្រកួតដ៏ល្បីនេះ។ ការបង្ហាញខ្លួននេះបានធ្វើអោយគាត់បំបែកនៅកំណត់ត្រារបស់កីឡាករ Cristiano Ronaldo ដែលជាកីឡាករក្មេងក្នុងការប្រកួត Lisbon Derby៕