ក្លឹបនៅ Championship គឺក្លឹប Plymouth Argyle បានបញ្ជាក់ពីការចាកចេញរបស់អ្នកចាត់ការទូទៅ Wayne Rooney កាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបបានសរសេរថា៖ «Plymouth Argyle អាចបញ្ជាក់បានថាក្លឹបនិងគ្រូបង្វឹក Wayne Rooney បានព្រមព្រៀងគ្នាក្នុងការចែកផ្លូវគ្នាដោយមានប្រសិទ្ធិភាពភ្លាមៗ។ ក្នុងការចាកចេញរបស់លោក Rooney ក៏មានជំនួយការគ្រូបង្វឹក Mike Phelan និងគ្រូបង្វឹកក្រុមដំបូង Simon Ireland ។ គ្រូបង្វឹក Kevin Nancekivell និងប្រធានក្លឹប Joe Edwards នឹងដឹកនាំក្រុមសម្រាប់ការប្រកួត Sky Bet Championship របស់យើងជាមួយនឹងក្រុម Bristol City នៅថ្ងៃចូលឆ្នាំសកល។ លោក Daryl Flahavan នឹងបន្តក្នុងនាមជាគ្រូបង្វឹកអ្នកចាំទី។ យើងសូមអរគុណ Wayne និងក្រុមរបស់គាត់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់ ហើយសូមជូនពរឱ្យពួកគេមានសុខភាពល្អសម្រាប់អនាគត ក្លឹបនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេនៅដំណាក់កាលនេះជាមួយនឹងព័ត៌មានថ្មីៗអំពីបុគ្គលិកគ្រប់គ្រងក្រុមដំបូងរបស់យើង»៕