ក្លឹប Man Utd បានដាក់សំណើរទៅកាន់ក្លឹបបារាំង

0

ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានដាក់សំណើដេញថ្លៃសម្រាប់តារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Nuno Mendes ខណៈដែលខ្សែការពាររូបនេះចង់ចាកចេញពីក្លឹបយក្សរបស់បារាំង។

នេះបើយោងតាមការចេញផ្សាយរបស់លោក ​​Fabrice Hawkins អ្នកសារព័ត៌មានរបស់ RMC Sport បានអោយដឹងថាក្លឹប Manchester United ឥឡូវនេះបានដាក់សំណើរទៅកាន់ Paris Saint-Germain សម្រាប់ Mendes ខណៈដែលពួកគេចង់ចុះហត្ថលេខាលើគោលដៅសំខាន់របស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករខែមករា។

ប្រភពដដែលបាលអោយដឹងថាកីឡាករសញ្ជាតិព័រទុយហ្គាល់ចាប់អារម្មណ៍សម្រាប់ការផ្ទេរទៅកាន់ Old Trafford ខណៈដែលគាត់មិនសប្បាយចិត្តនៅ Parc des Princes ៕