អតីតតារាឆ្នើមរបស់ក្លឹប Crystal Palace កីឡាករ Wilfried Zaha ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Major League Soccer បន្ទាប់ពីធ្លាក់ចេញពីជម្រើសដំបូងនៅ Galatasaray ។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថា Zaha កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបមួយចំនួននៅអាមេរិក ខណៈដែលពួកគេនឹងចាប់ផ្តើមរដូវកាលថ្មីចាប់ពីខែកុម្ភៈដល់ខែវិច្ឆិកា។
ប្រភពដដែលបានអោយដឹងថាការផ្លាស់ប្តូរទៅកាន់ក្លឹប MLS អាចមានសក្តានុពលដ៏សំខាន់ ខណៈដែលក្លឹបទាំងនោះក៏អាចផ្តល់អោយនៅប្រាក់ឈ្នួលដ៏ច្រើនសម្រាប់គាត់ផងដែរ៕