កីឡាករវ័យ ២៥ឆ្នាំរូបនេះត្រូវបានបង្ខំឱ្យចេញពីទីលានត្រឹមតែ ១៤នាទីប៉ុណ្ណោះក្នុងការប្រកួតជាមួយក្លឹប Manchester City នៅកីឡដ្ឋាន Etihad កាលពីដើមខែនេះដែលក្លឹប United បានឈ្នះ ២-១ ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះបញ្ហារបួសរបស់គាត់។ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាកីឡាករ Mount អាចនឹងអវត្តមានរហូតដល់ខែមីនា ខណៈដែលអតីតតារាឆ្នើមរបស់ក្លឹប Chelsea បានស្ថិតនៅក្នុងរដូវកាលទី២របស់ខ្លួននៅ Old Trafford។
នៅដើមរដូវកាលនេះ កីឡាករ Mount បានព្យាបាលរបួសពីរដាច់ដោយឡែកពីគ្នា ហើយកាលពីរដូវកាលមុនគាត់បានខកខានបីខែដោយសារបញ្ហាកំភួនជើង។ ការមកដល់របស់ Ruben Amorim ក្នុងនាមជាគ្រូបង្វឹក ត្រូវបានគេគិតថាអាចក្លាយជាការសង្គ្រោះអាជីពសម្រាប់ Mount ប៉ុន្តែបញ្ហារបួសចុងក្រោយនេះបានធ្វើឱ្យមានភាពស្មុគស្មាញម្តងទៀតសម្រាប់ខ្សែបម្រើអង់គ្លេស។
កីឡាករ Mount បានសម្តែងការខកចិត្តរបស់គាត់ចំពោះស្ថានភាពរបួសរបស់ខ្លួនតាមរយៈបណ្តាញសង្គមកាលពីសប្តាហ៍មុន។ នៅក្នុងការបង្ហោះនៅ Instagram គាត់បានសរសេរថា៖ «ពាក្យមិនអាចបង្ហាញពីអារម្មណ៍ខកចិត្តរបស់ខ្ញុំនៅពេលនេះទេ។ អ្នកប្រហែលជាអាចឃើញមុខរបស់ខ្ញុំនៅពេលវាកើតឡើង។ ខ្ញុំដឹងថាវាមានន័យយ៉ាងណា»។
ថ្លែងមុនការប្រកួតរបស់ United ជាមួយ Bournemouth លោក Amorim បានបញ្ជាក់ថា ខ្សែបម្រើរូបនេះនឹងអវត្តមានក្នុងរយៈពេលយូរ។
គាត់បាននិយាយថា «ជាច្រើនសប្តាហ៍ [ចេញ]។ ខ្ញុំមិនដឹងកាលបរិច្ឆេទពិតប្រាកដនោះទេ ប៉ុន្តែវានឹងមានរយៈពេលយូរ។ ហើយវាជាផ្នែកមួយនៃកីឡាបាល់ទាត់ ហើយអ្នកបន្ត»។
កីឡាករ Mount មិនមែនជាកីឡាករតែម្នាក់គត់ដែល Amorim ត្រូវបានបង្ខំដកគាត់ចេញក្នុងការប្រកួតថ្មីៗនោះទេ។ កីឡាករ Victor Lindelof និង Luke Shaw បច្ចុប្បន្នក៏មិនអាចលេងបានដែរដោយសារតែរបួស ខណៈ Matthijs de Ligt បានអវត្តមានក្នុងការប្រកួតជាមួយ Bournemouth ដោយសារជំងឺ បើទោះបីជាកីឡាករហូឡង់ត្រូវបានគេរំពឹងថានឹងវិលទៅកាន់ការប្រកួតក្នុងសប្តាហ៍នេះក៏ដោយ។
ក្លឹប United ប្រឈមជាមួយការប្រយុទ្ធនឹងកីឡាករដែលមានបញ្ហារបួស និងទម្រង់លេងមិនល្អនៅលើទីលាន។ ការបរាជ័យក្នុងលទ្ធផល ៣-០ នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Bournemouth កាលពីថ្ងៃអាទិត្យបានធ្វើឱ្យក្រុម United ធ្លាក់ទៅក្នុងពាក់កណ្តាលបាតតារាងនៃក្របខ័ណ្ឌ Premier League នៅឯបុណ្យណូអែល ជាលើកដំបូងដែលមិនធ្លាប់មានពីមុន ដោយកីឡាករនៅតែស៊ាំនឹងទស្សនវិជ្ជាបាល់ទាត់តែមួយគត់របស់ Amorim ។ ក្លឹបបិសាចក្រហមនឹងត្រូវត្រលប់មកប្រកួតវិញជាមួយក្លឹប Wolves នៅថ្ងៃ Boxing Day៕