ប្រធានក្រុម Man Utd រំលឹកដល់ពេលសម្រក់ទឹកភ្នែក

0

ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានយំនៅពេលដែលគាត់ដឹងថាការស្នើសុំផ្ទេររបស់គាត់ទៅ Tottenham Hotspur ពីក្លឹប Sporting CP បានបរាជ័យ។

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បានយល់ព្រមផ្ទេរទៅក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ និងចូលរួមជាមួយ Spurs នៅរដូវក្តៅឆ្នាំ២០១៩ ហើយគាត់បានត្រៀមចូលរួមជាមួយនឹងក្លឹប រហូតដល់ការចរចាត្រូវបរាជ័យ។

តម្លៃនៃការផ្ទេរត្រូវបានព្រមព្រៀងគ្នា ប៉ុន្តែក្លឹប Spurs មិនចង់បំពេញតាមការទាមទាររបស់ Sporting CP ទាក់ទងនឹងរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀង ហើយក៏ដកខ្លួនចេញពីការចរចាមួយនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាពេលនោះកីឡាករ​ Fernandes បានសម្រក់ទឹកភ្នែកនៅក្នុងការិយាល័យរបស់ប្រធានក្លឹប Sporting៕