មន្ត្រី​ ក​.​ប​.​ប​. ខេត្តកោះកុង ចុះត្រួតពិនិត្យតាមផ្ទះ​លក់ទំនិញ​និង​ម៉ាត រកឃើញទំនិញខូចគុណភាព ១.៩៣ គីឡូក្រាម

0

កោះកុង៖ នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ មន្ត្រី​ស៊ើបអង្កេត​នៃ​សាខា ក​.​ប​.​ប​. ខេត្តកោះកុង បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ទំនិញ តាម​ផ្ទះ​លក់ទំនិញ​និង​ម៉ាត នៅ​ភូមិ​ទី​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ជា​លទ្ធផល​៖

– បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ១.៩៣ គីឡូក្រាម
– បាន​ចែក​ផ្ទាំង​រូបភាព ស្ដី​ពី​សុវត្ថិភាព​ម្ហូបអាហារ​ចំនួន ២២ សន្លឹក ដល់​អាជីវករ
– បន្ត​ផ្សព្វផ្សាយ​ច្បាប់ និង​បទ​ប្បញ្ញត្តិ ណែនាំ​ដល់​អាជីវករ​លក់ដូរ​ទំនិញ​ត្រូវ​គោរព​តាម​គោលការណ៍​អនាម័យ​ឱ្យ​បាន ត្រឹមត្រូវ​៕