ក្លឹបនៅទឹកដីអាមេរិក​ កំពុងពិភាក្សាជាមួយភ្នាក់ងាររបស់ De Bruyne

0

យោងតាមការចេញផ្សាយរបស់ GIVEMESPORT បានអោយដឹងថាខ្សែបម្រើ Kevin De Bruyne របស់ Manchester City ប្រហែលជាកំពុងរៀបចំផែនការសម្រាប់ជំហ៊ានថ្មីនៃអាជីពរបស់គាត់។ គាត់បានបើកចំហរចំពោះការប្រកួតប្រជែងថ្មីបន្ទាប់ពីរដូវកាលនេះជាមួយនឹងការផ្ទេរទៅកាន់ Major League Soccer ។

ក្លឹប San Diego FC ដែលជាក្រុមកំពុងពង្រឹងខ្លួនសម្រាប់យុទ្ធនាការ MLS បានបញ្ជាក់អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិបែលហ្ស៊ិក។

ភ្នាក់ងាររបស់គាត់បានចូលរួមពិភាក្សាជាមួយក្លឹបរួចហើយ ដោយបានសិក្សាពីចក្ខុវិស័យ និងគោលដៅរយៈពេលវែងរបស់ពួកគេ៕