ក្លឹបចំនួន៥ កំពុងប្រជែងគ្នាចង់បានខ្សែបម្រើប្រយុទ្ធ Paul Wanner

0

កីឡាករ Paul Wanner ដែលជាខ្សែបម្រើប្រយុទ្ធដែលមានចំណាត់ថ្នាក់ខ្ពស់របស់ Bayern Munich បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប Bundesliga មួយចំនួន។

បច្ចុប្បន្នគាត់កំពុងលេងខ្ចីជើងនៅក្លឹប FC Heidenheim ហើយកីឡាករវ័យ ១៨ឆ្នាំរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ជាមួយទម្រង់លេងដ៏ល្អរបស់គាត់ ដោយជំរុញឱ្យក្រុមលំដាប់កំពូលតាមដានការអភិវឌ្ឍន៍របស់គាត់យ៉ាងដិតដល់។

នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk របស់សារព័ត៌មាន Bild បានអោយដឹងថាក្លឹប Borussia Dortmund នាំមុខគេក្នុងការបង្ហាញពីចំណាប់អារម្មណ៍ រួមជាមួយនឹង Bayer Leverkusen, RB Leipzig, Eintracht Frankfurt និង VfB Stuttgart ៕