លោក Mourinho ចង់ឲ្យខ្សែប្រយុទ្ធរូបនេះ! ផ្ទេរទៅកាន់ Real Madrid

0

កីឡាករ Nico Williams បន្តទាក់ទាញការចាប់អារម្មណ៍ពីក្លឹបយក្សនៅអឺរ៉ុបជាច្រើន ហើយវាត្រូវបានគេដឹងថាក្លឹប Barcelona ថែមទាំងបានត្រៀមខ្លួនដើម្បីបង់ផ្តាច់តម្លៃផ្តាច់កុងត្រា ៥៨លានអឺរ៉ូ របស់គាត់នៅរដូវក្តៅក្រោយ ខណៈដែលពួកគេចាត់ទុកខ្សែបម្រើស្លាបរូបនេះជាការចុះហត្ថលេខាអាទិភាព។

ទោះជាយ៉ាងណាក៏ដោយក្តីសង្ឃឹមរបស់លោក Mourinho ស្របទៅនឹងការគាំទ្ររបស់គាត់ចំពោះអតីតក្លឹបរបស់គាត់គឺ Real Madrid ជាក្រុមដែលគាត់បានគ្រប់គ្រងចន្លោះឆ្នាំ២០១០ និង ២០១៣ ។

គាត់បាននិយាយថា៖ «ខ្ញុំគិតថាគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយខ្ញុំសង្ឃឹមថាគាត់នឹងលេងអោយ Real Madrid ព្រោះនៅប្រទេសអេស្ប៉ាញ ខ្ញុំជាអ្នកគាំទ្រក្លឹប Real Madrid»៕