យោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាក្លឹប Arsenal ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរក្នុងទីផ្សារខែមករាសម្រាប់ខែប្រយុទ្ធរបស់ក្លឹប Juventus កីឡាករ Dušan Vlahovic។
កីឡាករអន្តរជាតិស៊ែប៊ីវ័យ ២៤ឆ្នាំរូបនេះអាចជាជម្រើសដ៏សមរម្យមួយសម្រាប់ក្រុមកាំភ្លើងធំ ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយក្លឹប Juventus មានសុពលភាពរហូតដល់ឆ្នាំ២០២៦ ហើយគាត់អាចមានតម្លៃផ្ទេរទាបបំផុតប្រមាណ ៦៨.៥លានដុល្លារ។
Arsenal ក៏ជាអ្នកកោតសរសើរខ្សែប្រយុទ្ធរបស់ Newcastle United គឺកីឡាករ Alexander Isak។ ទោះជាយ៉ាងណាក៏ដោយកីឡាករ Vlahovic ត្រូវបានចាត់ទុកថាជាគោលដៅដែលអាចមានភាគរយផ្ទេរបានច្រើនជាង ដោយសារតែលទ្ធភាពដែលក្លឹប Juventus បើកចំហសម្រាប់ការចរចាគឺមានច្រើន៕