ក្លឹប Bayern កំណត់គោលដៅអ្នកស្នងតំណែងអ្នកចាំទី Neuer

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹបយក្ស Bundesliga គឺ Bayern Munich ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខាលើអ្នកចាំទី Bart Verbruggen របស់ Brighton ខណៈដែលពួកគេសម្លឹងមើលគាត់ជាអ្នកជំនួសតំណែង Manuel Neuer ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Neuer ជាមួយក្លឹប Bayern Munich នឹងផុតកំណត់នៅចុងរដូវកាល ២០២៤/២៥ ហើយក្លឹបអាឡឺម៉ង់មិនទាន់បានចរចារលើកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករជើងចាស់រូបនេះផងដែរ៕