លោក Guardiola បញ្ជាក់យ៉ាងខ្លីពីអនាគត

0

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានបើកចំហអំពីផែនការអនាគតរបស់គាត់ និងបានបង្ហាញពីកន្លែងដែលគាត់អាចគ្រប់គ្រងបន្ទាប់ពីចាកចេញពី City ។ លោក Guardiola នឹងបន្តនៅកីឡដ្ឋាន Etihad រហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីបានចុះកិច្ចសន្យាថ្មីជាមួយក្លឹបកាលពីខែវិច្ឆិកា។

ថ្លែងទៅកាន់លោក Dani Garcia នៅលើបណ្តាញ YouTube Desmontadito របស់គាត់ គ្រូបង្វឹករបស់ City បាននិយាយថា៖ «ខ្ញុំនឹងមិនគ្រប់គ្រងក្លឹបណាមួយផ្សេងទៀតបន្ទាប់ពី City ទេ។ ខ្ញុំមិននិយាយអំពីអនាគតយូរអង្វែងទេ ប៉ុន្តែអ្វីដែលខ្ញុំនឹងធ្វើ គឺ​ចាកចេញទៅ​ប្រទេស​ផ្សេង ធ្វើ​ដូច​ពេល​នេះ ប្រហែល​ជា​ជម្រើស​ជាតិ ប៉ុន្តែ​វា​ខុស​គ្នា»៕