ក្លឹបមួយនៅ Premier League ចង់បានអតីតខ្សែបម្រើរបស់ Man Utd មកដឹកនាំ

0

យោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប West Ham United ត្រូវបានគេរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍លើអតីតខ្សែបម្រើ Manchester United និងជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Middlesbrough លោក Michael Carrick ខណៈដែលពួកគេចង់ឱ្យអ្នកចាត់ការសញ្ជាតិអង់គ្លេសជំនួសតំណែងលោក Julen Lopetegui ។

បុរសសញ្ជាតិអេស្ប៉ាញដែលបានចូលរួមជាមួយក្រុមញញួរធំនៅរដូវក្តៅនេះ បានបរាជ័យក្នុងការដឹកនាំនៅក្នុងក្លឹប ខណៈដែលបច្ចុប្បន្នពួកគេកំពុងតស៊ូជាមួយចំណាត់ថ្នាក់ទី១៤ ក្នុងតារាងលីក។ ការ​ចាញ់​ក្រុម Wolves ក្នុង​ការ​ប្រកួត Premier League លើក​ក្រោយ​របស់​ពួក​គេ​អាច​នឹង​ធ្វើអោយអតីត​គ្រូ​បង្វឹក Real Madrid ត្រូវបណ្តេញចេញ​ពី​ក្លឹប៕