ឃាត់ខ្លួនជនសង្ស័យឆក់ទូរសព្ទបាន ២នាក់

0

កំពង់ស្ពឺ៖ ​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០៧:៥១​នាទី ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ចោរឆក់​ទូរស័ព្ទ​ដៃ​នៅ​លេ​ី​ផ្លូវជាតិ​លេខ​៥១ សមត្ថកិច្ច​បាន​គោរព​រាយការណ៍​និង​ទទួល​បាន​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ អោយ​កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បេ​ី​ក​ការ​ស្រាវជ្រាវ​បន្ទាន់​។

ជាក់ស្ដែង​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​ចុះ​ប្រតិបត្ដិការ​ស្រាវជ្រាវ​ផ្ទាល់​និង​ឈាន​ទៅ​កំណត់​មុខសញ្ញា​បាន​ម្នាក់​ដែល​ជា​ជនសង្ស័យ​ប្រព្រឹត្ដ​ក្នុង​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ របស់​ជន​រង​គ្រោះ​ភេទ​ស្រី ទាំង​ពីរ​នាក់ ។

ទូរស័ព្ទ​ដៃ ម៉ាក IPhone 11 Pro max ព​ណ៍​ប្រផេះ របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ អ៊ុំ ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ធ្វេ​ី​សកម្មភាព​ឆក់​នោះ​ត្រូវ​បាន​រក​ឃេ​ី​ញ​ភ្លាម​ៗ​នៅ​ជាមួយ​ជនសង្ស័យ​។

សមត្ថកិច្ច​បន្ដ​ការ​សាកសួរ​រហូត​ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា​ដែល​ធ្វេ​ី​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់ ជន​រង​គ្រោះ​ម្នាក់​ទៀត ម៉ាក IPhone 11Pro max ព​ណ៍​ទឹកសមុទ្រ កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ចំណុច​ដូច​គ្នា ម្ដុំ​ផ្លូវជាតិ​លេខ​៥១​។

សមត្ថកិច្ច​បន្ដ​ឃាត់ខ្លួន​បក្ខពួក​បាន​ម្នាក់​ទៀត​ឈ្មោះ ប៉ូច វិ​ច្ឆ​កា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក ក្រោយ​ធ្វេ​ី​សកម្មភាព​ឆក់​ទូរស័ព្ទ​រួច បាន​យក​ទៅ​លក់​នៅ​រាជធានី ភ្នំពេញ​។

ដកហូត​វត្ថុ​តាង ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា ព​ណ៍​ទឹកមាស គ្មាន​ផ្លា​ក​លេខ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក IPhone 11Pro max ព​ណ៍​ប្រផេះ រីឯ​ទូរស័ព្ទ​ដៃ​១​គ្រឿង​ទៀត ម៉ាក IPhone 11Pro max ព​ណ៍​ទឹកសមុទ្រ លក់​បាត់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ រួម​ជាមួយ​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ចំណាត់ការ​នីតិវិធី​បន្ដ​៕