យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាកីឡាករ Donyell Malen របស់ Borussia Dortmund ត្រៀមចាកចេញពីក្រុម Bundesliga នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ក្លឹប Dortmund ត្រូវបានគេរំពឹងថានឹងទាមទារតម្លៃចន្លោះពី ២៥-៣០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធរូបនេះ ប្រសិនបើពួកគេទទួលបាននៅការផ្តល់ជូនណាមួយ។ កុងត្រាបច្ចុប្បន្នរបស់កីឡាកររូបនេះមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ទោះជាយ៉ាងណាក៏ដោយកីឡាករវ័យ ២៥ឆ្នាំរូបនេះក៏មានបំណងចង់ចាកចេញពីក្លឹបអាល្លឺម៉ង់ផងដែរ៕