ខ្សែការពារ Maguire នៅតែមានក្តីសង្ឃឹមខ្ពស់ជាមួយ Man Utd

0

យោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាអតីតប្រធានក្រុម Manchester United និងខ្សែការពារសញ្ជាតិអង់គ្លេសកីឡាករ Harry Maguire នៅតែមានសង្ឃឹមក្នុងការចុះកុងត្រាថ្មី និងបន្តស្នាក់នៅ Old Trafford។

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Maguire មានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ២០២៥ ហើយវានៅតែត្រូវមើលថាតើបិសាចក្រហមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាលដែរឬទេ៕