អ្នកចាត់ការក្លឹប Newcastle United លោក Eddie Howe បានច្រានចោលលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលមានស្រាប់នៅក្របខណ្ឌ Premier League ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា ដោយលើកឡើងពីបញ្ហាហិរញ្ញវត្ថុ។
ក្លឹបសារិកាព្រៃប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងក្នុងតំបន់ប្រយុទ្ធ បន្ទាប់ពីកីឡាករ Alexander Isak បានរងរបួសក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងលទ្ធផលស្មើ ១-១ ជាមួយ Crystal Palace ។ ទន្ទឹមនឹងនេះ កីឡាករ Callum Wilson ស្ថិតក្នុងដំណាក់កាលជាសះស្បើយពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់គាត់។ ជាមួយនឹង Newcastle ស៊ុតបញ្ចូលទីបានតែ ១៤គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត Premier League ចំនួន ១៣ដង នៅរដូវកាលនេះ ការពង្រឹងតំប់ប្រយុទ្ធដូចជាមានសារៈសំខាន់ណាស់។
លោក Eddie Howe និយាយថា៖ «ខ្សែប្រយុទ្ធដែលស័ក្តិសមហើយលេងស្រាប់ Premier League នឹងធ្វើឲ្យយើងចំណាយប្រាក់យ៉ាងច្រើន ពួកយើងមិនមាននោះទេ។ យើងត្រូវតែគាំទ្រកីឡាករដែលយើងមានស្រាប់។ Callum មានពេលហ្វឹកហាត់តិចតួចបំផុត។ ខ្ញុំមិនមានអារម្មណ៍ថានាំគាត់មកនៅដំណាក់កាលនោះជាអ្វីដែលខ្ញុំអាចធ្វើបាននោះទេ»៕