ក្លឹប Bayern ដាក់គោលដៅលើកីឡាករ ២នាក់ដើម្បីមកជំនួសតំណែង Alphonso Davies

0

យោងតាមការចេញផ្សាយរបស់លោក Florian Pletternberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាអាទិភាពចំបងរបស់ក្លឹប FC Bayern ដូចដែលបានបញ្ជាក់ជាថ្មីក្នុងប៉ុន្មានថ្ងៃនេះ គឺការបន្តកុងត្រារបស់កីឡាករ Alphonso Davies។ ការពិភាក្សាជាក់ស្តែងអំពីកិច្ចព្រមព្រៀងថ្មីលើសពីឆ្នាំ២០២៥ កំពុងដំណើរការ។

សម្រាប់បេក្ខភាពជំនួសកីឡាករ Alphonso Davies ដែលក្លឹប Bayern Munich សម្លឹងឃើញគឺកីឡាករ Theo Hernandez របស់ក្លឹប AC Milan។ កីឡាករ David Raum គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះផ្សេងទៀតដែលស្ថិតក្នុងបញ្ជីក្លឹបយក្សនៅអាឡឺម៉ង់ចង់បាន៕