យោងតាមការចេញផ្សាយរបស់ Telegraph បានឱ្យដឹងថាក្លឹប Wolves គ្រោងបើកការពិភាក្សាជាមួយនឹងកីឡាករ Matheus Cunha លើកិច្ចសន្យាថ្មីនៅ Molineux ។
ទោះបីជាមានការតស៊ូយ៉ាងខ្លាំងនៅក្លឹប Wolves កីឡាករសញ្ជាតិប្រេស៊ីលនៅតែមានពន្លឺភ្លឺស្វាង ហើយអ្នកគ្រប់គ្រងរបស់គាត់គឺលោក Gary O’Neil ត្រូវបានបង្ខំឱ្យបញ្ឈប់រាល់ការលើកឡើងដែលថាកីឡាករសំខាន់ របស់គាត់អាចនៅចាកចេញពីក្លឹប។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ កំពុងមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្រុម Manchester United ៕