នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Max Eberl បានបើកចំហអំពីស្ថានភាពកិច្ចសន្យារបស់ខ្សែបម្រើកណ្តាល Joshua Kimmich ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៥។
ថ្លែងទៅកាន់ Sky Sports លោក Eberl បាននិយាយថា៖ «នៅពេលដែល Manuel និង Thomas បញ្ចប់អាជីពរបស់ពួកគេ គាត់ត្រូវបានគេសន្មត់ថានឹងក្លាយមនុស្សសំខាន់នៅ Bayern Munich។ ការពិភាក្សាគឺបើកចំហ និងវិជ្ជមាន។ Joshua ដឹងថាយើងចង់បានគាត់។ គាត់ត្រូវតែសម្រេចចិត្តថាតើគាត់ចង់បាន ការផ្សងព្រេងថ្មី ឬក្លាយជាជើងខ្លាំងនៅ Bayern»៕