យោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាគ្រូបង្វឹកថ្មីរបស់ Manchester United លោក Ruben Amorim បានសម្រេចចិត្តលក់កីឡាករ Joshua Zirkzee ដែលទើបទិញមកកាលពីរដូវក្តៅមុននេះ នៅក្នុងទីផ្សារដោះដូរនារដូវរងាខាងមុខ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះមានសុបិន្តអាក្រក់ក្នុងការចាប់ផ្តើមអាជីពនៅ Old Trafford។
ដោយបានស៊ុតបញ្ចូលទីបានតែមួយគ្រាប់ក្នុងរដូវកាល ២០២៤-២៥ កីឡាករ Zirkzee ត្រូវបានគេចាត់ទុកថាជាចំណែកលើសរបស់អ្នកចាត់ការថ្មី ហើយអាចត្រូវលក់ក្នុងខែមករា ខណៈក្លឹប Aston Villa បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើគាត់៕