ក្លឹប Bayern ត្រៀមកុងត្រារយៈពេលវែងសម្រាប់ Musiala

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាកីឡាករ Jamal Musiala ទំនងជានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយ Bayern Munich ដែលនឹងរក្សាគាត់នៅក្លឹបរហូតដល់ឆ្នាំ២០៣០។

ថ្លែងទៅកាន់ RND ថ្មីៗនេះ ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់បាននិយាយថា៖ «វាសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការរក្សាកាយសម្បទា និងអនុវត្តឱ្យអស់ពីសមត្ថភាពរហូតដល់ខ្ញុំមានពេលសម្រាកបន្តិចសិន។ បន្ទាប់មកខ្ញុំអាចចំណាយពេលដើម្បីគិតរឿងគ្រប់យ៉ាង។ ខ្ញុំគិតថាយើងនឹងដឹងក្នុងអំឡុងពេលសម្រាករដូវរងា»៕