Home ព័ត៌មានកីឡា កីឡាករ Osimhen បញ្ជាក់ពីគោលជំហរសម្រាប់អនាគត

កីឡាករ Osimhen បញ្ជាក់ពីគោលជំហរសម្រាប់អនាគត

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាកីឡាករ Victor Osimhen មិនពិចារណាចាកចេញពី Galatasaray ទេ ហើយអាចសម្រេចចិត្តស្នាក់នៅប្រទេសទួរគីជាអចិន្ត្រៃយ៍ បើទោះបីជាមានការផ្តល់ជូនពីក្លឹបនៅ Premier League ក៏ដោយ។

ខ្សែប្រយុទ្ធនីហ្សេរីយ៉ាត្រូវបានគេរាយការណ៍ថាមានអារម្មណ៍សុខស្រួលនៅក្នុងប្រទេសទួរគី ទោះជាយ៉ាងណាក៏ដោយ Galatasaray អាចពិបាកក្នុងការរក្សាទុកគាត់ ខណៈដែលក្លឹប Napoli ត្រូវបានគេរំពឹងថានឹងទាមទារតម្លៃផ្ទេរប្រមាណ ៧៥លានអឺរ៉ូនៅក្នុងទីផ្សារដោះដូររដូវក្តៅក្រោយ៕

Previous articleតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា នេះ
Next articleទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការថយចុះចំនួន ០,១៨ម៉ែត្រ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ