កីឡាករ Victor Osimhen បានកំពុងរីករាយនឹងការខ្ចីជើងរបស់គាត់មកទល់ពេលនេះជាមួយ Galatasaray ហើយខ្សែប្រយុទ្ធនីហ្សេរីយ៉ាបានផ្តល់ព័ត៌មានថ្មីៗអំពីអនាគតរបស់គាត់។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីស៊ុតបញ្ចូលទីបាន២គ្រាប់ ក្នុងជ័យជម្នះ ៣-២ ទល់នឹងក្លឹប Tottenham កាលពីថ្ងៃព្រហស្បតិ៍ កីឡាករ Osimhen បាននិយាយថា៖ «ខ្ញុំនឹងមិនចាកចេញក្នុងខែមករាទេ ខ្ញុំនៅ Galatasaray រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ខ្ញុំមិនដឹងថា Galatasaray និង Napoli កំពុងនិយាយអ្វីនោះទេ ប៉ុន្តែប្រសិនបើពួកគេមករកខ្ញុំ យើងនឹងនិយាយថា Galatasaray ជាក្លឹបដ៏ល្អមួយដែលខ្ញុំចូលចិត្តខ្លាំងណាស់។ ខ្ញុំរីករាយនៅ Galatasaray»៕