ក្លឹបធំពីរកំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ Brentford

0

ការចាប់អារម្មណ៍របស់ Arsenal ទៅលើខ្សែប្រយុទ្ធ Brentford កីឡាករ Bryan Mbeumo បានជួបឧបសគ្គដោយសារ Brentford បានទាមទារតម្លៃលើសពី ៦០លានផោន សម្រាប់កីឡាករវ័យ ២៥ឆ្នាំ។

នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Brentford នឹងមិនទម្លាក់តម្លៃសម្រាប់កីឡាករ Mbeumo ខណៈកីឡាកររូបនេះបានស៊ុតបញ្ចូលទី ៨គ្រាប់ក្នុងការបង្ហាញខ្លួន ៩ដងនៅ Premire League ក្នុងរដូវកាលនេះ ហើយទទួលបានការចាប់អារម្មណ៍ពីក្លឹប Arsenal និង Liverpool។

ក្លឹប Brentford ប្តេជ្ញារក្សា Mbeumo យ៉ាងហោចណាស់ដល់រដូវក្តៅ ដែលធ្វើអោយមានភាពស្មុគស្មាញដល់ការផ្ទេរដ៏មានសក្តានុពល។ ក្លឹបមើលឃើញខ្សែប្រយុទ្ធជាផ្នែកមួយដ៏សំខាន់នៃក្រុមរបស់ពួកគេ ហើយមិនមានឆន្ទៈក្នុងការទទួលយកនៅសំណើរដែលអនុញ្ញាតអោយគាត់ចាកចេញនៅពាក់កណ្តាលនៃរដូវកាលនេះ៕