យោងតាមការចេញផ្សាយរបស់ BTR Football បានអោយដឹងថាកីឡាករ Harry Maguire មិនមានគម្រោងក្នុងការចាកចេញនៅខែមករា ឫក៏មានការព្រមព្រៀងក្នុងការផ្ទេរទៅកាន់ក្លឹបផ្សេងនោះទេ ទោះបីជាមានភាពមិនប្រាកដប្រជាជាមួយ Manchester United លើការបន្តកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ក៏ដោយ។
កីឡាករ Maguire នៅតែផ្តោតលើការធ្វើឱ្យមានការចាប់អារម្មណ៍ក្រោមការដឹកនាំរបស់អ្នកចាត់ការ Ruben Amorim ជាពិសេសរបាយការណ៍ដែលបានផ្តល់ឱ្យដឹងថា Amorim អាចពេញចិត្តនឹងប្រព័ន្ធខ្សែការពារបីនៅខាងក្រោយ។
កីឡាករ Maguire ដែលគេស្គាល់ថាមានសមត្ថភាពបញ្ជូនបាល់ច្រើនតែងធ្វើបានល្អក្នុងតំបន់ការពារបីនាក់ ជាពិសេសជាមួយក្រុមជម្រើសជាតិអង់គ្លេស។ គាត់មើលឃើញថាការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះជាឱកាសមួយដើម្បីបង្ហាញពីជំនាញរបស់គាត់ និងអាចធានាបាននូវការបន្តកុងត្រាជាមួយក្លឹប៕