ប្រធានក្លិប Palmeiras និយាយពីការផ្ទេរ Gabriel Jesus

0

ប្រធានក្លិប Palmeiras អ្នកស្រី Leila Pereira បានបញ្ជាក់ថាក្លឹប Arsenal បានច្រានចោលការដេញថ្លៃរបស់ពួកគេ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus ។ ក្លឹបបានត្រៀមផ្តល់សំណើរមានតម្លៃ ៤០លានអឺរ៉ូ ដើម្បីផ្ទេរយកកីឡាករ Jesus ប៉ុន្តែក្រុមកាំភ្លើងធំមិនយល់ព្រមនោះទេ។

ថ្លែងទៅកាន់ ESPN អ្នកស្រី Pereira បាននិយាយថា៖ « Gabriel Jesus មិនមកទេ។ យើងបានទាក់ទងជាមួយ Arsenal ហើយពួកគេបាននិយាយថា “Leila មិនមានលក្ខខណ្ឌអ្វីទាំងអស់។ យើងនឹងមិនចរចាសម្រាប់កីឡាករនោះទេ។” ប្រធានបទត្រូវបានបិទ»៕