យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថា កីឡាករ Viktor Gyokeres អាចចាកចេញពី Sporting CP នៅរដូវក្តៅក្រោយ ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបកំពូលៗនៅ Premier League ដូចជា Manchester City, Arsenal, Chelsea និង Liverpool។
ខ្សែប្រយុទ្ធរូបនេះមានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ១០០លានអឺរ៉ូក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ ទោះជាយ៉ាងណាក៏ដោយក្លឹបដែលចាប់អារម្មណ៍ចង់បានគាត់អាចយកគាត់បានក្នុងតម្លៃ ៦០លានអឺរ៉ូដល់ ៧០លានអឺរ៉ូនៅរដូវកាលក្រោយ៕