យោងតាមការចេញផ្សាយរបស់កាសែត Qatari Al Raya បានអោយដឹងថាអតីតគ្រូបង្វឹក Barcelona លោក Xavi អាចត្រឡប់ទៅធ្វើការជាគ្រូបង្វឹកវិញក្នុងពេលឆាប់ៗខាងមុខ ខណៈដែលសមាគមបាល់ទាត់កាតាត្រូវបានគេរាយការណ៍ថាចង់តែងតាំងគាត់ជាអ្នកចាត់ការបន្ទាប់របស់ក្រុមជម្រើសជាតិ។
អតីតកីឡាករជម្រើសជាតិអេស្បាញបានចាប់ផ្តើមដំណើរអាជីពជាគ្រូបង្វឹករបស់ខ្លួននៅក្នុងប្រទេសនៅមជ្ឈិមបូព៌ាក្នុងឆ្នាំ២០១៩ ខណៈដែលគាត់បានគ្រប់គ្រងក្រុម Al-Sadd នៅ Qatar Stars League អស់រយៈពេលពីរឆ្នាំមុនពេលបន្តទៅដឹកនាំក្លឹប Barcelona នៅ La Liga ៕