ក្លឹបនៅអារ៉ាប៊ីសាអូឌីតចង់បានកីឡាករ Kyle Walker

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Al-Ahli បានបង្ហាញការចាប់អារម្មណ៍ចង់បានកីឡាករ Kyle Walker ខណៈដែលក្លឹបអារ៉ាប៊ីសាអូឌីតមានបំណងដាក់តារាឆ្នើមរបស់ក្លឹប Manchester City រូបនេះអោយលេងជាមួយកីឡាករ Ivan Toney នៅ Jeddah ។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះនៅសល់កុងត្រារយៈពេល ២ឆ្នាំទៀត ប៉ុន្តែក្លឹប Man City នឹងទទួលយកសំណើរប្រហែល ២០លានផោនសម្រាប់តារាឆ្នើមសញ្ជាតិអង់គ្លេស ប្រសិនបើគាត់សម្រេចចិត្តថាចង់ទទួលបានការប្រកួតប្រជែងថ្មី៕