កីឡាករម្នាក់នេះ! អាចនឹងមកជំនួស Rodri

0

ខ្សែបម្រើក្រុម Torino និងជម្រើសជាតិអ៊ីតាលីកីឡាករ Samuele Ricci បានបើកចំហអំពីលទ្ធភាពដែលគាត់អាចនឹងទៅចូលរួមជាមួយក្លឹប Manchester City ក្នុងខែមករា ដើម្បីជំនួសកន្លែងរបស់កីឡាករ Rodri ។

និយាយទៅកាន់ Rai កីឡាកររូបនេះបាននិយាយថា៖ «វាពិតជារីករាយណាស់ ប៉ុន្តែខ្ញុំបានរៀនយល់ពីបាល់ទាត់បន្តិចហើយ។ នៅពេលដែលអ្វីៗដំណើរការល្អ អ្នកត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបធំៗទាំងនេះ ហើយវាពិតជារីករាយណាស់ វាមានន័យថាអ្នកស្ថិតនៅក្នុង ផ្លូវត្រឹមត្រូវ»៕