កីឡាករ Vinicius Jr ទទួលបានការបញ្ចុះបញ្ចូលជាច្រើនពីក្លឹប Al-Hilal ហើយឥឡូវនេះក្រុម Saudi Pro League បានធ្វើការបង្កើតការបញ្ចុះបញ្ចូលថ្មីមួយទៀតសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Al-Hilal មិនទាន់ធ្វើការដាក់សំណើរជាផ្លូវការណាមួយទៅកាន់ក្លឹប Real Madrid នោះទេ សម្រាប់កីឡាករ Vinicius ខណៈដែលពួកគេមិនច្បាស់អំពីអនាគតរបស់ Neymar នៅក្លឹប ស្របពេលដែលកុងត្រារបស់ Neymar នឹងផុតនៅរដូវក្តៅក្រោយនេះ។
ម្ចាស់ជើងឯក Saudi Pro League ក៏ព្យាយាមធ្វើការផ្ទេរយកកីឡាករ Vinicius នៅរដូវក្តៅនេះផងដែរ ខណៈដែលពួកគេសម្លឹងមើលការកែលម្អក្រុម ប៉ុន្តែការព្យាយាមមួយនេះត្រូវបានរារាំង៕