លោក Luis de la Fuente និយាយថា វាមិនមែនជារឿងធម្មតាទេ ដែលគាត់មិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីបានដឹកនាំប្រទេសអេស្ប៉ាញលើកពានរង្វាន់ Euro ២០២៤។
លោក De la Fuente បានប្រាប់ Cadena SER តាមរយៈ Football-Espana ថា៖ «វាមិនមែនជារឿងធម្មតាទេសម្រាប់គ្រូបង្វឹកម្ចាស់ជើងឯកអឺរ៉ុបដែលមិនមានកុងត្រា។ ខ្ញុំមិនដឹងថាតើរឿងដដែលនេះកើតឡើងជាមួយលោក Luis Enrique ដែរ ឫទេ… សម្រាប់ខ្ញុំ វាមិនមែនជារឿងធម្មតាទេសម្រាប់គ្រូបង្វឹកម្ចាស់ជើងឯកអឺរ៉ុបដែលត្រូវផុតកុងត្រា។ ខ្ញុំមានសំណើរផ្សេងទៀតផងដែរ»។
«អ្វីដែលមិនធម្មតានោះ គឺម្ចាស់ជើងឯកអឺរ៉ុបដែលឡើងគ្រងរាជ្យ ខ្ញុំមិនដឹងថាតើវាធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រឬអត់នោះទេ គឺគ្មានកិច្ចសន្យាទេ។ ខ្ញុំមានលក្ខខណ្ឌដូចពេលដែលខ្ញុំត្រូវបានដំឡើងឋានៈពី U21s… វានឹងយុត្តិធម៌ប្រសិនបើ ខ្ញុំបានចុះកិច្ចសន្យារួចហើយ»៕