អតីតតារាឆ្នើម Manchester United និងជម្រើសជាតិបារាំងលោក Patrice Evra បានគាំទ្រ Paul Pogba ក្នុងការផ្ទេរទៅចូលរួមជាមួយនឹងកីឡាករ Mason Greenwood នៅក្លឹប Marseille នៅពេលដែលគាត់បញ្ចប់ការព្យួរទោសរបស់ខ្លួននៅក្នុងខែមីនាខាងមុខនេះ។
ថ្លែងនៅក្នុង podcast របស់ Rothen s’enflamme លោក Evra បាននិយាយថា៖ «៩៩% នៃពេលវេលា ខ្ញុំគិតថាយើងនឹងមិនបានឃើញកីឡាករ Paul បង្ហាញខ្លួនអោយក្លឹប Juve ម្តងទៀតទេ។ ពួកយើងគួរចាប់ផ្តើមនៅទំព័រថ្មី។ ខ្ញុំនឹងទូរស័ព្ទទៅ Medhi Benatia ដូច្នេះគាត់អាចហៅ Pogba ពីព្រោះទ្វារនៅបើកចំហសម្រាប់គាត់»៕