ក្លឹបធំពីរនៅអង់គ្លេសកំពុងតាមដានអ្នកចាំទី Lucas Chevalier

0

យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Manchester City និង Newcastle United កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើអ្នកចាំទី Lucas Chevalier របស់ Lille ជាមួយនឹងការផ្ទេរដ៏មានសក្តានុពលមកកាន់ក្របខ័ណ្ឌ Premier League សម្រាប់កីឡាករវ័យ ២២ឆ្នាំ។

បុគ្គលិកតាមដានរបស់ក្លឹប Man City បានតាមដានអ្នកចាំទីសញ្ជាតិបារាំងអស់រយៈពេល ១២ខែកន្លងមកហើយ ដោយចាត់ទុកគាត់ជាអ្នកស្នងតំណែងរបស់អ្នកចាំទី Ederson ។ អនាគតរបស់ Ederson នៅ Manchester City គឺមិនច្បាស់លាស់បន្ទាប់ពីរដូវកាលនេះ ជាមួយនឹងការរំពឹងទុកជុំវិញការផ្ទេរទៅអារ៉ាប៊ីសាអូឌីតក្នុងរដូវក្តៅ។

ក្រៅពីអ្នកចាំទី Chevalier ក្លឹប Manchester City ក៏បានតាមដានកីឡាករ Mile Svilar របស់ Roma និង Anthony Patterson របស់ Sunderland ខណៈដែលពួកគេស្វែងរកជម្រើសសម្រាប់តំណែងអ្នកចាំទីនាពេលអនាគតរបស់ខ្លួន៕