Home ព័ត៌មានកីឡា ក្លឹប Newcastle យលព្រមលក្ខខណ្ឌជាមួយផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេង

ក្លឹប Newcastle យលព្រមលក្ខខណ្ឌជាមួយផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេង

0

ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថាជិតឈានដល់ការចុះហត្ថលេខាលើកីឡាករឆ្នើមសញ្ជាតិហ្សកហ្ស៊ី Vakhtang Salia ដែលមានវ័យ ១៧ឆ្នាំ ហើយត្រូវបានចាត់ទុកជាកីឡាករល្អបំផុតក្នុងជំនាន់របស់គាត់។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបសារិកាព្រៃបានយល់ព្រមលើលក្ខខណ្ឌជាមួយក្លឹប Dinamo Tbilisi សម្រាប់យុវជនវ័យក្មេងម្នាក់នេះ។

កីឡាករ Salia បានស៊ុតបញ្ចូលទីនៅ Europa Conference League រដូវកាលនេះ គឺជាខ្សែប្រយុទ្ធដ៏មានជំនាញ អាចលេងបានទាំងខ្សែប្រយុទ្ធ និងខ្សែបម្រើប្រយុទ្ធ។ ទោះបីជាគាត់នៅក្មេងក៏ដោយ គាត់បានបង្ហាញខ្លួនជាក្រុមដំបូងចំនួន ២៧លើកសម្រាប់ក្លឹប Dinamo Tbilisi និងបានលេងអោយជម្រើសជាតិហ្សកហ្ស៊ីសម្រាប់ក្រុម U21៕

Previous articleកៅអីរបស់លោក ten Hag ចាប់ផ្តើមឡើងកំដៅ
Next articleMan City នឹងមិនកោះហៅកីឡាករ Kalvin Phillips ត្រលប់មកវិញ