Home ព័ត៌មានកីឡា កៅអីរបស់លោក ten Hag ចាប់ផ្តើមឡើងកំដៅ

កៅអីរបស់លោក ten Hag ចាប់ផ្តើមឡើងកំដៅ

0

យោងតាមការចេញផ្សាយរបស់ Rudy Galetti បានឱ្យដឹងថាការប្រកួតថ្មីៗរវាងក្លឹប Manchester United ទល់នឹង Twente នៅក្របខណ្ឌ Europa League បានធ្វើអោយអនាគតរបស់លោក Erik ten Hag ស្ថិតក្នុងភាពមិនច្បាស់លាស់ជាថ្មី។ គណៈគ្រប់គ្រង់របស់ក្លឹប United បានប្រាប់អោយគ្រូបង្វឹកសញ្ជាតិហូឡង់ ធ្វើឱ្យប្រសើរឡើងសម្រាប់ទម្រង់លេងរបស់ក្រុម ស្របពេលដែលនឹងត្រូវប្រកួតជាមួយនឹងក្លឹប Tottenham នាពេលខាងមុខ។

ក្រុមប្រឹក្សាភិបាលរបស់ Manchester United បានបញ្ជាក់អំពីការជំរុញឱ្យលោក Ten Hag បង្កើតកម្រិតនៃការលេង ដែលនេះជាសញ្ជាបង្ហាញអំពីការវាយតម្លៃបន្ថែមទៀតអាចនឹងត្រូវធ្វើឡើង ប្រសិនបើទម្រង់លេងរបស់ក្រុមមិនមានភាពប្រសើរឡើងនាពេលខាងមុខនេះ។ ខណៈពេលដែលលោក Ten Hag បានទទួលការគាំទ្រពីសំណាក់ក្លឹបរហូតមកដល់ចំណុចនេះ សម្ពាធកំពុងកើនឡើងនៅពេលដែល United ព្យាយាមផ្លាស់ប្តូរការចាប់ផ្តើមការប្រកួតនាដើមរដូវកាល៕

Previous articleកីឡាករសំខាន់ 2នាក់របស់ Man Utd ត្រៀមខ្លួនចាកចេញ
Next articleក្លឹប Newcastle យលព្រមលក្ខខណ្ឌជាមួយផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេង