Home ព័ត៌មានកីឡា Man Utd នៅតែចិញ្ចឹមចិត្តចង់បានខ្សែការពាររបស់ក្លឹប Everton

Man Utd នៅតែចិញ្ចឹមចិត្តចង់បានខ្សែការពាររបស់ក្លឹប Everton

0

យោងតាមការចេញផ្សាយរបស់ ​​HITC បានអោយដឹងថាក្លឹប Manchester United កំពុងរក្សាចំណាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Everton កីឡាករ Jarrad Branthwaite ជាមួយនឹងផែនការនាំយកខ្សែការពារកណ្តាលដែលមានទេពកោសល្យមកកាន់ Old Trafford ក្នុងឆ្នាំ២០២៥។

លោក Dan Ashworth នាយកបាល់ទាត់របស់ United ដែលបានគាំទ្រក្លឹបសម្រាប់ការផ្ទេរយកកីឡាករ Branthwaite មុនពេលចូលកាន់តំណែងជាផ្លូវការ នៅពេលនេះបានកំពុងផ្តោតទាំងស្រុងលើការបន្តផែនការមួយនេះនៅឆ្នាំក្រោយ។

ជាមួយនឹង Victor Lindelof និង Harry Maguire គ្រោងនឹងចាកចេញពីក្លឹបនៅរដូវក្តៅក្រោយ នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់ បិសាចក្រហមកំពុងរៀបចំផែនការជាមុនដោយកំណត់អត្តសញ្ញាណអ្នកជំនួស៕

Previous articleក្លឹប Inter គ្រោងនឹងធ្វើការដោះដូរជាមួយ Spurs
Next articleក្លឹបធំចំនួន 3ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធកូឡុំប៊ី