Home ព័ត៌មានកីឡា ក្លឹប Inter គ្រោងនឹងធ្វើការដោះដូរជាមួយ Spurs

ក្លឹប Inter គ្រោងនឹងធ្វើការដោះដូរជាមួយ Spurs

0

យោងតាមការចេញផ្សាយរបស់ ​​Inter Live បានអោយដឹងថានាយកផ្នែកកីឡារបស់ក្លឹប Inter លោក Giuseppe Marotta កំពុងសម្លឹងមើលការផ្ទេរយកអ្នកចាំទី Guglielmo Vicario របស់ក្លឹប Tottenham Hotspur ខណៈដែលពួកគេគ្រោងនឹងដាក់បញ្ចូលខ្សែការពារស្តាំ Benjamin Pavard ជាផ្នែកនៃកិច្ចព្រមព្រៀងដោះដូរ។

ប្រភពដដែលបានបញ្ជាក់បន្ថែមថាក្រុមនៅ Premier League ចាប់អារម្មណ៍លើការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិបារាំង ហើយជាលទ្ធផលពួកគេអាចនឹងយល់ព្រមដោះដូរជាមួយនឹងអ្នកចាំទី Guglielmo Vicario៕

Previous articleឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះឈ្វេងយល់អំពីទំនើបកម្មបច្ចេកវិទ្យាឈានមុខ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន SpaceX របស់លោក Elon Musk
Next articleMan Utd នៅតែចិញ្ចឹមចិត្តចង់បានខ្សែការពាររបស់ក្លឹប Everton