Home ព័ត៌មានកីឡា Szczesny នឹងត្រូវវិលចូលទីលានវិញ

Szczesny នឹងត្រូវវិលចូលទីលានវិញ

0

អ្នកចាំទីសញ្ជាតិអាឡឺម៉ង់អាចនឹងខកខានការប្រកួតដែលនៅសល់ បន្ទាប់ពីគាត់ត្រូវបានបង្ខំឱ្យធ្វើការវះកាត់ ដើម្បីព្យាបាល patella របស់គាត់ដែលរហែកនៅជង្គង់។ ក្លឹប Barcelona កំពុងស្វែងរកដំណោះស្រាយបណ្ដោះអាសន្ននៅក្នុងតំណែងអ្នកចាំទី ហើយក៏បានជ្រើសរើសបេក្ខជនមួយចំនួនរួចរាល់ហើយដើម្បីពង្រឹងក្រុម។

នេះបើយោងតាមការចេញបញ្ជាក់របស់ ​​Tomasz Wlodarczyk បានអោយដឹងថាក្លឹប Barcelona បានកំណត់គោលដៅរបស់ពួកគេលើអ្នកចាំទី Szczesny ដែលជាអ្នកចាំទីសញ្ជាតិប៉ូឡូញវ័យ ៣៤ឆ្នាំទើបតែបានចូលនិវត្តន៍កាលពីដើមរដូវក្តៅនេះ។ អ្នកចាំទីដែលលេងចុងក្រោយឱ្យក្លឹប Juventus បានទទួលយកនៅសំណើររបស់ក្លឹប Barcelona ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការត្រលប់មកវិញ។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនមែនជាបេក្ខភាពតែមួយគត់នៅលើរ៉ាដារបស់ពួកគេនោះទេ ព្រោះក្លឹប Barcelona ក៏ចាប់អារម្មណ៍លើអតីតកីឡាករជម្រើសជាតិកូស្តារីកា Keylor Navas ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ យោងទៅតាម Sport បានបញ្ជាក់អំពីឧបសគ្គសំខាន់មួយដែលអាចធ្វើឱ្យមានភាពស្មុគស្មាញដល់ការផ្ទេរ។ នៅពេល Szczesny ចូលនិវត្តន៍ពី Juventus ភាគីទាំងពីរត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើឃ្លា “សម្ងាត់” ដែលចែងថា Juventus នឹងមានសិទ្ធិទទួលបានការទូទាត់ហិរញ្ញវត្ថុ ប្រសិនបើ Szczesny សម្រេចចិត្តចុះហត្ថលេខាជាមួយក្លឹបកម្រិតកំពូលផ្សេងទៀតមុនថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥។ លក្ខខណ្ឌនេះ ត្រូវបានរួមបញ្ចូលដោយសារតែកីឡាករ Szczesny នៅសល់កុងត្រាមួយឆ្នាំទៀតលើកុងត្រាជាមួយក្លឹប Juventus នៅពេលដែលគាត់សម្រេចចិត្តចូលនិវត្តន៍។ ប្រសិនបើការពិន័យត្រូវតែបង់ វានៅតែត្រូវមើលថាតើ Szczesny នឹងរ៉ាប់រងដោយខ្លួនឯង ឬថាតើ Barcelona ជាអ្នករ៉ាប់រងការចំណាយនេះ។

ទោះបីជាកីឡាករ Szczesny ផ្ទេរទៅក្លឹបយក្សកាតាឡានមែន ក៏ដោយគាត់ត្រូវចំណាយពេលដើម្បីស្តារភាពរឹងមាំឡើងវិញ បន្ទាប់ពីគាត់បានសម្រាក់ពីការប្រកួតអស់ជាច្រើនខែ។ រហូតដល់ពេលនោះ ពួកគេត្រូវតែពឹងផ្អែកលើ Inaki Pena ដែលគាត់អាចនឹងបង្ហាញខ្លួនសម្រាប់ការប្រកួតជាមួយ Getafe នៅថ្ងៃពុធនេះ៕

Previous articleក្លឹបកំពូលៗនៅអឺរ៉ុបចំនួន ៣ កំពុងប្រជែងគ្នាចង់បាន Trippier
Next articleក្លឹប Arsenal ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Juventus