យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែការពារ Kieran Trippier របស់ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថាមាន “បំណង” ដើម្បីចាកចេញពីក្លឹប ដើម្បីស្វែងរកពេលវេលាលេងសម្រាប់ជម្រើសទីមួយនៅក្លឹបផ្សេង ស្របពេលមានក្លឹបកំពូលៗនៅអឺរ៉ុបចំនួន ៣ កំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខាយករូបគាត់។
ព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Everton ត្រូវបានអ្នកចាត់ការក្លឹបលោក Eddie Howe ចេញមកបដិសេធ ហើយបញ្ជាក់ថាកីឡាករ Trippier នៅតែនៅក្លឹបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ក្នុងចំណោមគូប្រជែងឈានមុខគេក្នុងការផ្ទេរយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះ គឺមានក្លឹបយក្សទួរគី Fenerbahce ដែលបច្ចុប្បន្នគ្រប់គ្រងដោយលោក Jose Mourinho ។
លើសពីនេះក្លឹបនៅ Serie A ដូចជា AC Milan និង Atalanta ក៏កំពុងតាមដានស្ថានការណ៍របស់កីឡាករ Trippier យ៉ាងដិតដល់ផងដែរ ខណៈដែលពួកគេពិចារណាលើកាផ្ទេរយកខ្សែការពារដែលមានបទពិសោធន៍៕