ក្លឹប Real Madrid ចង់បានខ្សែការពាររបស់ RB Leipzig

0

យោងតាមការចេញផ្សាយរបស់អ្នកកាសែត Jose Felix Diaz របស់សារព័ត៌មាន Marca បានអោយដឹងថាក្លឹប Real Madrid បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ RB Leipzig ដែលមានវ័យ ២១ឆ្នាំ កីឡាករ Castello Lukeba នៅក្នុងទីផ្សារដោះដូររដូវក្តៅក្រោយ។

កីឡាករវ័យក្មេងរូបនេះបានក្លាយជាកីឡាករសំខាន់ម្នាក់នៅក្រុម Bundesliga ចាប់តាំងពីគាត់មកចូលរួមជាមួយពួកគេពីក្លឹប Lyon កាលពីរដូវក្តៅមុន។ តម្លៃខ្លួននាពេលបច្ចុប្បន្នរបស់កីឡាករ​រូបនេះ គឺប្រមាណ ៤០លានអឺរ៉ូ៕