ប្រធានក្លឹប Bayern Munich លោក Herbert Hainer បានបង្ហាញពីបំណងប្រាថ្នាដ៏មុតមាំរបស់គាត់ក្នុងការរក្សា Jamal Musiala នៅក្លឹបរយៈពេលវែង ខណៈដែលកិច្ចសន្យារបស់តារាវ័យក្មេងរូបនេះនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៦។
លោក Hainer និយាយអំពីខ្សែបម្រើប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ ដោយបានធ្វើការប្រៀបធៀបទៅនឹងវីរបុរស Bayern កីឡាករ Thomas Müller ដោយបញ្ជាក់ថា៖ «យើងចង់ព្យាយាមគ្រប់យ៉ាងដើម្បីរក្សាគាត់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ តាមគំនិតរបស់ខ្ញុំ គាត់អាចក្លាយជា Thomas Müller ទីពីររបស់យើង។ គាត់អាចស្នាក់នៅទីនេះ ២០ឆ្នាំខាងមុខ»៕