Home ព័ត៌មានកីឡា ខ្សែបម្រើវ័យក្មេងរបស់ក្លឹប Sunderland កំពុងទាក់ទាញចំណាប់អារម្មណ៍ក្លឹបធំៗ

ខ្សែបម្រើវ័យក្មេងរបស់ក្លឹប Sunderland កំពុងទាក់ទាញចំណាប់អារម្មណ៍ក្លឹបធំៗ

0

ខ្សែបម្រើ Chris Rigg របស់ក្លឹប Sunderland កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្លឹបកំពូលៗនៅអឺរ៉ុបមួយចំនួនបានចាត់ទុកកីឡាករវ័យ ១៧ឆ្នាំរូបនេះថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យល្អបំផុតម្នាក់នៅក្នុងទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ ​​TBR Football បានអោយដឹងថាក្នុងចំណោមក្លឹបដែលកំពុងតាមដានតារាវ័យក្មេងនោះគឺមាន Borussia Dortmund និង Real Madrid។

បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងរបស់គាត់ជាមួយក្លឹប Sunderland នៅរដូវក្តៅនេះ។ កីឡាករ Rigg បានបដិសេធការផ្តល់ជូនពីក្រុមខ្លាំងនៅ Premier League រួមទាំង Newcastle United និង Manchester United ដោយជ្រើសរើសជំនួសវិញដើម្បីបន្តការអភិវឌ្ឍន៍របស់គាត់នៅកីឡដ្ឋាន Stadium of Light ៕

Previous articleChelsea ចង់បានអតីកីឡាកររបស់ខ្លួនត្រលប់មកវិញ
Next articleប្រធានក្លឹប Bayern ចាត់ទុកខ្សែបម្រើប្រយុទ្ធវ័យ 21ឆ្នាំជា Müller ទីពីរ